អឺរ៉ុបឲ្យអ៊ីស្រាអែលចរចាជាមួយអ៊ីរ៉ង់

បរទេស ៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បាននិយាយប្រាប់ នាយករដ្ឋមន្ត្រី ប្រទេសអ៊ីស្រាអែល លោក Netanyahu ឲ្យចរចា ជាមួយភាគីអ៊ីរ៉ង់។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា លោកស្រីបានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យថា នៅទីបំផុត ការទូត គឺល្អបំផុត លើប្រទេសអ៊ីរ៉ង់ ប៉ុន្តែ លោកស្រីមិនបានអំពាវនាវ ឱ្យមានបទឈប់បាញ់ ជាបន្ទាន់ នោះទេ។

លោកស្រី Van der Leyen បាននិយាយថា លោកស្រីបានយល់ព្រម ជាមួយលោក Netanyahu អំឡុងការហៅទូរស័ព្ទថា «អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរទេ ដោយគ្មានការតវ៉ា ឡើយ»។ លោកស្រីអះអាងថា «ជាការពិតណាស់ ខ្ញុំគិតថា ការចរចា គឺជាដំណោះស្រាយ ដ៏ល្អបំផុត ក្នុងរយៈពេលវែង»។

គួររម្លឹកថា អ៊ីស្រាអែល បានបើកការវាយប្រហារយោធា ដ៏គួរឲ្យភ្ញាក់ផ្អើល និងទ្រង់ទ្រាយធំមួយ កាលពីថ្ងៃសុក្រ លើប្រទេសអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានតបតវិញ ដោយការបាញ់កាំជ្រួច និង យន្តហោះគ្មានមនុស្សបើក មកលើអ៊ីស្រាអែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner