សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាទុកពេល២៤ម៉ោងឱ្យថៃបើកច្រកទ្វាព្រំដែន បើមិនដូចច្នេះទេ កម្ពុជាអាចនឹងបិទគ្រប់ច្រកព្រំដែនមិនឱ្យនាំផ្លែឈើ និងបន្លែថៃឆ្លងកាត់។

សម្តេចតេជោមានប្រសាសន៍ថា ភាគីថៃជាអ្នករំលោភលើកិច្ចព្រមព្រៀងប្រទេសពីរ ដែលចាប់ផ្តើមបិទច្រកព្រំដែនដោយឯកត្តោភាគី ហើយដើម្បីកុំឱ្យបាក់មុខបែរជាមកសុំកម្ពុជាចរចាររឿងបើកច្រកព្រំដែន។ ហេតុនេះកម្ពុជាមិនអាចទទួលយកបានទេ។

សម្តេចមានប្រសាសន៍ផងដែរថា កុំបន្ទោសកម្ពុជាក្នុងការបិទច្រកដូង ដែលហាមឃាត់ការដឹកផ្លែឈើ និងបន្លែ ដែលថៃដឹកឆ្លងកាត់កម្ពុជាទៅប្រទេសវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ។ បើកុំតែសម្តេច និងសម្តេចនាយករដ្ឋមន្ត្រី សន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ ប្រហែលជាកម្ពុជាអាចនឹងបិទគ្រប់ច្រកទាំងអស់។ ពេលនេះកម្ពុជាទុកពេលឱ្យ ២៤ម៉ោងឱ្យថៃ រឿងបើកច្រកទ្វាព្រំដែន។

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner