អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១២លាននាក់ ក្នុងនោះស្លាប់ជាង៥៥ម៉ឺននាក់ និងជាសះស្បើយជាង៧លាននាក់

អត្ថបទដោយ៖
Kien Sereyvuth

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២លាន១៦ម៉ឺន២ពាន់៦៨០ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៥៥ម៉ឺន១ពាន់៩៧៦នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៧លាន២ម៉ឺន៩ពាន់៥២១នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ។

ខាងក្រោមនេះជាឈ្មោះ និងលេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន១៥ម៉ឺន៨ពាន់៩៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៤ពាន់៨៦២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៣៩ម៉ឺន២ពាន់៦៧៩នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៧១ម៉ឺន៦ពាន់១៩៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៨ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១១ម៉ឺន៧ពាន់៩២២នាក់ ។

៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៧៦ម៉ឺន៩ពាន់៥២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់១៤៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន៦ពាន់៥៥៤នាក់ ។

៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៧០ម៉ឺន៧៩២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៦៦៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤៧ម៉ឺន២ពាន់៥១១នាក់ ។

៥-ប៉េរូ ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន២ពាន់៩១១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់១៣៣នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ២០ម៉ឺន៤ពាន់៧៤៨នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner