អឺរ៉ុបឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថដ៏ធំមួយ ដើម្បីផ្គត់ផ្គង់ថ្នាំព្យាបាលដែលអាចព្យាបាលអ្នកជំងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ស្វីស៖ គណៈកម្មការអឺរ៉ុបបានសម្រេចកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ រ៉ូឆេ និង មើកខេហ្គាអា ដើម្បីផ្គត់ផ្គង់ថ្នាំសង្កូវនានា ដែលអាចព្យាបាលអ្នកជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

យ៉ាងណាមិញ មន្ត្រីគណៈកម្មការអឺរ៉ុបមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះឡើយ ឬសូម្បីតែលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ព្រោះតែវាជារឿងរសើបមួយ ។ ដោយឡែកភ្លាមៗបែបនេះអ្នកសារព័ត៌មានក៏មិនទាន់អាចសុំការបកស្រាយពីសំណាក់ក្រុមហ៊ុនផលិត និងស្រាវជ្រាវឱសថដ៏ធំមួយរបស់ស្វីស និងអាល្លឺម៉ង់នោះដែរ ។

ប៉ុន្តែបើតាមប្រភពពីមន្ត្រីគណៈកម្មការអឺរ៉ុបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ គណៈប្រតិបត្តិនៃសហភាពអឺរ៉ុបបានព្រមព្រៀងក្នុងការទិញថ្នាំសង្កូវ ដែលអាចព្យាបាលជំងឺ COVID-19 ពីក្រុមទាំងពីរខាងលើនេះ សម្រាប់ផ្គត់ផ្គង់ដល់សមាជិកទាំង២៧ប្រទេសរបស់ខ្លួន នៅក្នុងករណីដែលពួកគេបញ្ជាទិញ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner