អាវុធហត្ថខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀន កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ នៅដីឡូតិ៍ទំនេរទុកចោល ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ រឹទ្ធិ ផាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ បើកបររថយន្តមានទីលំនៅ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ទី២)ឈ្មោះ ចាន់ សុផល ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ទី៣)ឈ្មោះ វុទ្ធី ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងទី៤)ឈ្មោះ អូក មាសចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរយាមឃ្លាំង ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លា(សង្ស័យថ្នាំញៀន)១កញ្ចប់តូច ដបសម្រាប់ជក់ថ្នាំញៀន១ និងម៉ូតូ១គ្រឿង។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ និងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner