នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការ

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានខិតខំប្រឹងប្រែងបញ្ជាឲ្យមន្ត្រីនគរបាលក្រោមឱវាទស្រាវវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ដែលកើតមានក្នុងមូលដ្ឋានដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ នៅអធិការខណ្ឌបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ១០នាក់ទៅតុលាការក្រោយពីបញ្ចប់និតិវិធីសាកសួ។

មន្ត្រីជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌ បានឲ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង១០នាក់ខាងលើ គឺពាក់ព័ន្ធនឹងករណីលួច១ករណីមាន៣នាក់ ជួញដូរគ្រឿញ១ករណីមាន៤នាក់ និងប្រើប្រាស់នូវសារធាតុញៀន១ករណី មាន៣នាក់។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌសែនសុខទាំងអស់ សូមមេត្តាជួយសហការ និងផ្តល់ព័ត៌មាន មកកម្លាំងសមត្ថកិច្ចផង ប្រសិនបើបងប្អូនដឹងថាមានក្មេងទំនើងប្រមូលផ្តុំគ្នាប្រើប្រាស់ ឬចែកចាយនូវសាធាតុញៀន និងបទល្មើសផ្សេងៗដើម្បីឲ្យកម្លាំងរបស់លោកចុះទៅបង្ក្រាបឲ្យបានទាន់ពេលវេលាផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner