ក្រសួងឧស្សាហកម្មនិងសិប្បកម្ម យកខេត្តបាត់ដំបង ធ្វើសិក្ខាសាលាផ្សព្វផ្សាយជូនដល់មន្ទីរជំនាញទាំង២៥នៃរាជធានី-ខេត្ត ពីការធ្វើប្រតិភូកម្មអំណាចនៃការងារមាត្រាសាស្ត្រ ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និង សិប្បកម្ម
ក្រុមការងារវិមជ្ឈការ វិសហមជ្ឈការ នៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានជ្រើសរើសយកខេ ត្តបាត់ដំបង ជាខេត្តគោលដៅ ធ្វើសិក្ខាសាលារយៈ
ពេល០១ថ្ងៃ នៅសាលប្រជុំអង្គភាពរដ្ឋាករទឹកខេត្តកាលពីព្រឹក ថ្ងៃទី០៣ ខែឧសភាឆ្នាំ២០១៩ ដល់បណ្តាមន្ទីរជំនាញរបស់ខ្លួនទាំង២៥រាជធានី-ខេត្តស្តីពី “ការធ្វើប្រតិភូម្មអំណាច នៃការងារមាត្រាសា ស្ត្រឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និ ងសិប្បកម្ម និងចុះធ្វើទស្សនកិច្ចសិក្សាដើម្បីស្វែង យល់ នៅច្រកចេញចូលតែមួយ”របស់រដ្ឋបាលខេ ត្តបាត់ដំបង។ សិក្ខាសាលា នៃ កិច្ចពិគ្រោះយោប ល់ ដោយផ្តោតសំខាន់ លើការងារធ្វើប្រតិភូកម្មអំណាចនិងផ្ទេរមុខងារមន្ត្រីក្រុងស្រុក ទៅថ្នាក់ក្រោមជាតិ ដែលមានរយៈពេល ០១ថ្ងៃនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯ.ឧ គឹម ទូច រដ្ឋលេខាធិការក្រ សួងឧស្សាហកម្ម និង សិប្បកម្ម។
សិក្ខាសាលានិងកិច្ចពិគ្រោះយោបល់ ស្តីពីការធ្វើប្រតិភូកម្មអំណាច នៃ ការងារមាត្រាសាស្ត្រ ឧ ស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម និងការផ្ទេរមុខងារមន្ត្រីរាជការទៅថ្នាក់ក្រោ មជាតិគឺ៖ក្នុងគោលបំណងដោយផ្តោតសំខាន់ដូច ជា”ការធ្វើប្រតិភូកម្មការងារចុះបញ្ជីសិប្បកម្ម ដល់ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៅរា ជធានី-ខេត្ត ដែលមានកម្រិតទុនក្រោម០៥ម៉ឺនដុ ល្លារចុះ និងគ្មានហានិភ័យ។និងទៅតាមនីតិវិធីថ្មី។
ចំពោះរដ្ឋបាលក្រុង ស្រុក ខណ្ឌ ការធ្វើប្រតិភូកម្មចុះបញ្ជីសិប្បកម្ម ដែលមានកម្រិតទុនក្រោម០២ម៉ឺនដុល្លារចុះនិងគ្មានហានិភ័យ។ការចុះបញ្ជីនិងការ
ចេញវិញ្ញាបនបត្រអនុញ្ញាតឲ្យដំណើរការ គឺ៖ចេញដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌ តែមួយកន្លែងប៉ុណ្ណោះ គឺពុំតម្រូវឲ្យស្នើសុំដល់មន្ទីរឧស្សាហកម្មនិងសិប្បកម្មទៀតទេ។គឺការិយាល័យ យន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកសម្រេចផ្តល់សេវាខាងលើតែម្តង។ដោយឡែកការងារប្រតិភូកម្មមាត្រាសាស្ត្រ រដ្ឋបាលរាជធានី-ខេត្ត៖ វិសាលភាព (ជញ្ជីង)កម្រិតទម្ងន់ ០១ពាន់គីឡូក្រាម និងដៃបាញ់ប្រេង។នីតិវិធីថ្មីតម្រូវឲ្យអតិថិជនដាក់ពាក្យ នៅអង្គភាពច្រកចេញចូលតែមួយនៃ រដ្ឋបាលរាជធានី-ខេត្ត ដើម្បីសុំសេវាការងារមា ត្រាសាស្ត្រ (មានជញ្ជីងទម្ងន់១.០០០ គីឡូក្រាមនិងដៃបាញ់ប្រេង) ដោយតម្រូវឲ្យបំពេញបែបបទ ជា ០២ជំហាន។
ឯ.ឧ គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហ កម្ម និង សិប្បកម្ម បានថ្លែងគូសបញ្ជាក់ជូនសិក្ខាកាមថា៖ ដោយមើលឃើញពីសារៈសំខាន់ “ការធ្វើប្រតិភូម្មអំណាចនៃការងារមាត្រាសាស្ត្រ ឧស្សាហ កម្ម សហគ្រាសធុនតូច និងមធ្យម និង សិប្បកម្មនិងការផ្ទេរមុខងារមន្ត្រីរាជការ ទៅថ្នាក់ក្រោមជាតិ
ដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលនិងការធ្វើកំណែទម្រង់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងច្បាប់គ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការ
ផ្តល់អនុសាសន៍ជាបន្តបន្ទាប់ របស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកន្លងមកនេះ។ ដោយតម្រូវឲ្យក្រសួងនីមួយៗ
ត្រូវផ្ទេរមុខងារនិងការធ្វើប្រតិភូកម្មអំណាច ទៅឲ្យថ្នាក់ក្រោមជាតិ ឲ្យអស់នៅឆ្នាំ២០១៩នេះ។ដោយឡែកសម្រាប់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម គឺ
ទើបតែសម្រេចធ្វើបានមួយជំហានលក្ខណៈបច្ចេ កទេសនៃការផ្ទេរមុខងារដោយបានកែសម្រួលឡើ ងវិញពីនីតិវិធី សាជាថ្មីនេះ។ នេះគឺជាសារបាននៃ មូលហេតុដែលយើងត្រូវរួមជជែកពិភាក្សាគ្នា និងដើម្បីលើកឡើងក្នុងការពិគ្រោះយោបល់ នូវបញ្ហាគន្លឹះសំខាន់ៗដែលពាក់ព័ន្ធជាក់ស្តែងទៅមូលដ្ឋា នអនុវត្ត តាមបណ្តាខេត្ត ស្រុក ក្រុង នៅមូលដ្ឋានផ្ទាល់របស់ខ្លួន ដែលកំណត់ដោយប្រកាសរបស់ ក្រសួង អនុក្រឹត្យរាជរដ្ឋាភិបាលនិងច្បាប់ពាក់ព័ន្ធ នានា។
ឯ.ឧ គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហ កម្ម និងសិប្បកម្ម ក៏បានថ្លែងសង្កត់ធ្ងន់ដោយបានផ្តោតនូវការរំពឹងទុក ពីការធ្វើសិក្ខាសាលាផ្សព្វផ្សា យដល់មន្ទីរជំនាញរាជធានី-ខេត្តស្តីពី”ការធ្វើប្រតិ ភូកម្មអំណាចនៃការងារមាត្រាសាស្ត្រ ឧស្សាហក ម្ម សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម”នៅ
ថ្ងៃនេះនិងពីការផ្ទេរមុខងារ “ដោយបានជម្រុញឲ្យ អស់លោកជាប្រធានមន្ទីរ ត្រូវផ្ចង់នូវស្មារតីពីសារៈសំខាន់ នៃ ការធ្វើកំណែទម្រង់របស់យើង ក្នុងការយកទៅអនុវត្តពេលធ្វើប្រតិភូកម្មថ្មីនេះនិងផ្ទេរមុខ ងារទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពេលខាងមុខ៕