កម្មពាមានពិត ជនសង្ស័ម្នាក់បានឆក់កាបូបគេបានសម្រេច តែអកុសល់ត្រូវ រថយន្ដបើកបុកស្លាប់យ៉ាងអាណោចអធម័

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបពីគេបានសម្រេច តែអកុសល់ត្រូវរថយន្ដបុកស្លាប់យ៉ាងអាណោចអធម៏ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលត្រូវនិងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវហាន់ណូយ ក្នុងសង្កាត់គោកឃ្លាន ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

      សពជនគ្រោះឈ្មោះ  សាយ គឹមនី  ភេទស្រី អាយុ៣០ឆ្នាំ  មានទីកន្លែងកំណើតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួគោក បច្ចុប្បន្នរស់នៅ លេខផ្ទះ២៧ ផ្លូវ២៣៦ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

       យោងតាមប្រភពបានប្រាប់ឲ្យដឹងថា  មុនពេលកើតហេតុគេបានឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាសង់ឌ្រីមស៊េរី២០១៩ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នពេញ1HO-2546ជិះដោយនារីម្នាក់ដែលតែធ្វើខ្លួនជាប្រុសបានធ្វើសកម្មភាពឆក់កាបូបពីស្រ្ដីម្នាក់ដែលកំពុងជិះម៉ូតូបានសម្រេចរួចក៏ព្យាយាមជិះរត់គេចរហូតដល់ទីតាំងខាងលើ តែអកុសល់ក៏ត្រូវរថយន្ដម៉ាកhighlander បើកបុកពីក្រោយបណ្ដាលឲ្យបោកក្បាលនិងថ្នល់ជាតិស្លាប់យ៉ាងអាណោចអធម័ ចំណែកឯម៉ូតូវិញខ្ទាតទៅបុកនិងដើមឈើរងការខូចខាតយ៉ាងដំណំ។

     ភ្លាមៗនោះសមត្ថកិច្ចចុះដល់កន្លែងកើតបានឃាត់ខ្លួនម្ចាស់រថយន្ដបង្កយកទៅខណ្ឌដើម្បីសាកសួរបន្ត  ចំណែកក្នុងកាបូប មានលុយចំនួន៦០០ដុល្លាបានប្រគល់ឲ្យម្ចាស់ដើមវិញ។

     បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាសវែងយកម៉ូតូនិងរថយន្ដបង្កទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ  ។ ចំណែកឯសពជនរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖  ជីម  ភារ៉ា

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner