នគរបាលប៉ុស្ដិ៍ឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅវេលាម៉ោង០២ និង០០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុតាមផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់រួមមាន៖ ទី១-ឈ្មោះ ឆែម ដាវុធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, និង២-ឈ្មោះ   ប្រុស ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅន្ទប់ជួល ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ(ពិនិត្យទឹកនោម) ដកហូតទូរស័ព្ទដៃ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner