នគរបាលខណ្ឌបឹងកេងកង បញ្ជូនខ្លួនជនជាតិចិន៥នាក់ ទៅឲ្យតុលាការចាត់ការ ពាក់ព័ន្ធករណី វាយបំ ផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ កម្លាំង នគរបាល ខណ្ឌបឹងកេងកង  នៅព្រឹក ថ្ងៃទី០៨  ខែកក្កដា  ឆ្នាំ ២០២០   បាន បញ្ជូនខ្លួនជនជាតិចិន៥នាក់  ពាក់ ព័ន្ធ ករណី 
វាយបំ ផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ   (វាយតុ កៅអី នៅហាងមួយកន្លែង)ទៅឲ្យតុលាការចាត់ការតាមច្បាប់   ។

សូមបញ្ជាក់ថា រឿងរ៉ាវនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ បានកើតឡើងនៅម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅហាងហូបអីមួយកន្លែងស្ថិត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
មូលហេតុ នៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ គឺដោយសារមានទំនាស់ជាមួយអ្នកហូបអីនៅក្បែរនោះដែរ។ បន្ទាប់ពីវាយបំផ្លាញរួចហើយ ជនជាតិចិនទាំងនោះបានដើរចេញពីកន្លែងបាត់ទៅ។

ជនសង្ស័យចំនួន០៥ នាក់នោះ៖
១៖ ឈ្មោះ HUANG JINXIONG ភេទ ប្រុស អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: E69936870 ស្នាក់នៅផ្ទះ ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់។
២៖ ឈ្មោះ HUANG YANFU ភេទប្រុស អាយុ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EA 2550158 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។
៣៖ ឈ្មោះ HUANG DIXIONG ភេទប្រុស អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: EC6670330 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។
៤៖ ឈ្មោះ HUANG KANGGUAN ភេទប្រុស អាយុ៣១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ: E68451337 ស្នាក់នៅផ្ទះលេខ ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរកម្មករសំណង់។
៥៖ ឈ្មោះ YANG HOUSHNG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ: E85436407 ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវ ព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ, មុខរបរកម្មករសំណង់។

កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ម្នាក់ទៀត ដើម្បីនាំយកមកទទួលទោសតាមផ្លូវច្បាប់។ បច្ចុប្បន្នក្រុមបក្ខពួកជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងបន្ដចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ បញ្ញា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner