ល្បីឆ្នោតវៀតណាមដ៏ធំ២កន្លែងខាងលិចសួនកុមារ ក្បែរអធិការខណ្ឌពោធិ៍សែនជ័យ មានប៉ូលីសជាអ្នកកាងទើបគ្មានអ្នកណាហ៊ានបង្ក្រាប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ  ៖  ទីតាំងឆ្នោតវៀតណាមខុសច្បាប់ដ៏ធំចំនួន០២កន្លែងកំពុងសប្បាយកេីបលុយនិងបេីកលេងយ៉ាងរលូន ដោយមានប្រភពបង្ហើបថា មានប៉ូលីសជាអ្នកកាងទើបគ្មានអ្នកណាហ៊ានបង្ក្រាប ដោយទីតាំងខាងលេីនេះនៅខាងក្រោយឈៀងខាងលិចសួនកុមា រ ស្ថិតក្នុងសង្កាត់កាកាបទី១  ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

ថ្មីៗនេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលដឹកនាំប្រជុំដោយ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងតឹងរឹងឲ្យអាជ្ញាធរមូលដ្ឋានធ្វើការបង្ក្រាបរាល់ទីតាំង ល្បែងសុីសងគ្រប់ប្រភេទ។

តែបែរជាទីតាំងខាងលេីនេះហ៊ានបេីកលេងយ៉ាងចំហរបែបនេះដោយផ្គើននិងបទបញ្ជារបស់លោកប្រធានគណះបញ្ជាការឯកភាពរាជធានីភ្នំពេញទៅវិញ។
ចាំមេីលតេីលោកម៉ន  វុធី  អធិការនគរបាលខណ្ឌ  អាចបង្ក្រាបក្រុមល្បែងទាំងនេះបានដែររឺទេ ???

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner