ផ្ទះរបបគំរូសម្តេចតេជោជូនគ្រួសារកងទ័ពជាច្រើនខ្នង ត្រូវបានវាយបំផ្លាញដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់!
ព្រះវិហារ៖ យោងតាមរបាយការណ៍បូកសរុប របស់ការិយាល័យអភិវឌ្ឍន៍កងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ថា ផ្ទះរបបគំរូសម្តេចតេជោ ដែលផ្តល់ជូនគ្រួសារកងទ័ព សរុបចំនួន៥៥ខ្នង ត្រូវបានវាយបំផ្លាញដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ លាយឡំភ្លៀងផ្គររន្ទះ នៅវេលាម៉ោង១៧.២០នាទី ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងនោះរួមមាន÷ផ្ទះរបបគំរូសម្តេចតេជោជូនគ្រួសាកងទព័ចំនួន១០ខ្នង ផ្ទះឈើប្រក់សង្ក័សីចំនួន១ខ្នង រលំដួលដល់ដីទាំងស្រុង។ ជាមួយគ្នានោះផ្ទះមួយខ្នងក៏បានលោតចេញពីលើជើងតាង និង៤៤ខ្នង ទៀតរបើកដំបូល។
សូមជម្រាបថា ចំពោះហេតុការណ៍ ខ្យល់កន្ត្រាក់ លាយឡំនិងភ្លៀងផ្គរនេះ មិនបណ្តាលឲ្យមានមនុស្ស ឬសត្វ រងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនេះនោះឡើយ៕សួនលីណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។