កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ លើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ភូមិសំបុកគ្រៀល និងភូមិខ្សាច់ស ឃុំក្រាំងល្វា នៅក្នុងស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ លើការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ចំនួន ០២ ភូមិ គឺភូមិសំបុកគ្រៀល និងភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្ដម អៀង វុធ អភិបាលរងខេត្ដកំពង់ឆ្នាំង។
ដោយមានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីរ ដ.ន.ស.ស ខេត្ដ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង,លោកអភិបាលរងស្រុកសាមគ្គីមានជ័យ តំណាងមន្ទីរ អង្គភាព ពាក់ព័ន្ធ ស្ថាប័នមីក្រួហិរញ្ញវត្ថុ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ (ក្រុម៤) អាជ្ញាធរមូលដ្ឋាន និងប្រជាលរដ្ឋ ចូលរួមសរុបប្រមាណ៤៥៧នាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner