កម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ បញ្ចូនជនសង្ស័យប្រុសស្រី១៧នាក់ទៅតុលាការ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី១៧នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្ម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ចូនទៅតុលាការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ពាក់ព័ន្ធនិងករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើតាមការបញ្ចាក់ពីលោក ហ៊ូរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្ងាក់ងារសារព័ត៌មាន ទូរទស្សន៍ អប្សរា ឲ្យដឹងនៅរសៀលថ្ងៃដដែល ។
     លោកអធិការខណ្ឌសែនសុខ បានឲ្យបញ្ចាក់ឲ្យដឹងទៀតថា ជនសង្ស័យប្រុសស្រីទាំង១៧នាក់ខាងលើមានពាក់ព័ន្ធ  រក្សាទុកនូវសារធាតុញៀន១ករណី មានជនសង្ស័យម្នាក់ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន៦ករណី មានជនសង្ស័យ១៦នាក់ ។
    គួររំលឹកថា ជនសង្ស័យប្រុសស្រីទាំង១៧នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលតាមបណ្ដារប៉ុស្ដិ៍ ក្នុងមូលដ្ឋានខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ ហើយបញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធី ។
     បច្ចុប្បន្ននេះ ជនសង្ស័យប្រុសស្រី១៧នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្ម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ចូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner