នាយករដ្ឋមន្រ្តីជប៉ុនចាកចេញពីប្រទេសហើយ ដើម្បីបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប សហរដ្ឋអាម៉េរិក និងកាណាដា

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បាននឹងកំពុងចាកចេញពីប្រទេសហើយ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុប និងអាម៉េរិកខាងជើង មុនពេលត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូល G20 ដែលនឹងត្រូវប្រារព្វឡើងនៅក្នុងទីក្រុងអូសាកា នាខែឧសភាខាងមុខ ។

បើតាមការគ្រោងទុកនោះ នាយករដ្ឋមន្រ្តីជប៉ុនរូបនេះ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារំាង អ៊ីតាលី ស្លូវ៉ាគី ប៊ែលហ្ស៊ិក សហរដ្ឋអាម៉េរិក និងកាណាដា ព្រមទំាងជួបពិភាក្សាជាមួយបណ្តាមេដឹកនំាប្រទេសទំាងអស់នេះផងដែរ ។

អ្វីដែលគួរកត់សម្គាល់នោះ នៅក្នុងជំនួបជាមួយប្រធានាធិបតិអាម៉េរិកលោក ដូណាល់ ត្រាំ នាពេលខាងមុខនេះ លោក អាបេ បានអះអាងជាថ្មីថា ទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តធ្វើការងាររួមគ្នាអោយកាន់តែជិតស្និទថែមទៀត ដើម្បីព្យាយាមដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោយជំនួបកំពូលលើកទី២រវាងអាម៉េរិក និងកូរ៉េខាងជើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបរាជ័យ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner