រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគ្រោងនឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១៣តាមប្រព័ន្ធវីដេអូនៅសប្ដាហ៍

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងការបរទេស៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃសទី៧ កក្កដានេះ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុន លើកទី១៣ តាមប្រព័ន្ធវីដេអូ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ កក្កដា ឆ្នាំ២០២០។ កិច្ចប្រជុំនោះ ដឹកនាំដោយសហប្រធាន គឺលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសវៀតណាម និងលោក Tomegi Toshimitu រដ្ឋមន្ត្រីការបរទេសជប៉ុន។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនោះ ត្រូវគេជូនដំណឹងថា គ្រោងនឹងពិភាក្សាលើវឌ្ឍភាពដែលសម្រេចបាន ក្រោម ៉យុទ្ធសាស្ត្រទីក្រុងតូក្យូឆ្នាំ២០១៨ ៉ និង ៉គំនិតផ្ដួចផ្ដើមមេគង្គ-ជប៉ុន សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០៉ ក៏ដូចជា ៉កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ក្នុងគោលបំណងសម្រេចឲ្យបាននូវការគ្របដណ្ដប់សុខភាពជាសកល (Universal Health Coverage) និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ និងការលើកកម្ពស់សុខភាព សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់មេគង្គ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner