ជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តBMW ត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យបុរស២នាក់រងបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរស២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ខណះដល់ចំណុចផ្លូវបែកជាបួនមិនប្រយ័ត្នជ្រុលទៅចំទ្វាររថយន្តBMWមួយគ្រឿងផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្តាលរងរបួសធ្ងន់ទាំង២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតចំណុចហាងលក់ស៊ុប(យីហោ ឡុក ឡូក សាខាទី១)តាមបណ្តោយផ្លូវ២៣៣ កែង និងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GK-8910ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៣៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ពេលមកដល់ផ្លូវបំបែកជាបួន ចំណុចកើតហេតុលើ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AY-5801បើកបរដោយបុរសជនជាតិកូរ៉េពីរនាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១១៨​ទិសដៅពីកើតទៅលិចចំទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យបោកផ្ទប់ជាមួយរថយន្តរងរបួសធ្ងន់ទាំង២នាក់ ។

បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនិកហុង ហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ។ រីឯម៉ូតូខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត​និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner