ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៨នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខឃាត់ខ្លួន
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យ៨នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្ដិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបាននៅចំណុចផ្សេងៗគ្នា រួមមាន៖
ករណីទី១ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅផ្លូវលំ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ឈុន មី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និង២)ឈ្មោះ ជុន ចេក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ករណីទី២ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ វ៉ាន់ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និង២)ឈ្មោះ សៅ រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ចំណែកករណីទី៣ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៣និង០០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ កន ធិស័ក្ត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារដកហូតបាន៖ ក្រាមពណ៌សលាយពណ៌ផ្កាឈូក០១កូនថង់តូច។
ករណីទី៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០២និង១០នាទី ប៉ុស្តិ៍រដ្ឋបាលឃ្មួញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅផ្លូវ១០១៩ ភូមិបន្លាស្អិត សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យទី១)ឈ្មោះ ចេន សុជាតិ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបើករថយន្ត និង២)ឈ្មោះ ធា ថារាជ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ (អ្នកទាំង២ស្នាក់នៅបន្ទប់ជួល ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ)។
ករណីទី៥ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០១ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ កែវ សុភ័ក្ត្រ ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រោយពីនគរបាលធ្វើការសាកសួររួចហើយ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង៨នាក់ខាងលើ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ