អាជីវករផ្សាស្អាងខាងត្បូងផ្អើលទាំងយប់ ក្រោយឃើញកម្មករផ្សារយកគ្រឿងចក្រទៅជួសជុលដំបូល
ខេត្តកណ្តាល៖ ក្រោយពីកម្មករផ្សារស្អាងខាងត្បូងយកគ្រឿងទៅធ្វើជាឈ្នាន់ ដើម្បីជួសជុលដំបូលស័ង្កសីដែលរបើកនោះ។ អាជីករស្មានតែក្រុមកមកម្មករផ្សារយកគ្រឿងចក្រមករុញតូបលក់ដូរពួកគាត់ចោលទាំងយប់ ទើបនាំគ្នាចេញទៅរារាំងតវ៉ាគ្រឿងចក្រ និងមិនឲ្យក្រុមកម្មករផ្សារបន្តធ្វើនោះទេ។ នេះបើយោងតាមលោក ប៉ោ សេង អ្នកទទួលភាស៊ីផ្សារស្អាងបកស្រាយកាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។
បើយោងតាមប្រភពព័ត៌មានពីអាជីករផ្សារស្អាងខាងត្បូងបាននិយាយថា លោក ប៉ោ សេង បានបញ្ជាឲ្យក្រុមកម្មកររបស់ខ្លួនយកគ្រឿងបម្រុងទៅរុះរើរុញតូបលក់ដូរពួកគាត់ចោលទាំងយប់ ដែលជាសកម្មភាពមួយមិនអាចទទួលយកបាន។ ទោះបីយ៉ាងណាលោក ប៉ោ សេង ត្រូវដោះស្រាយជាមួយអាជីវករឲ្យរួចរាល់សិនចាំរុះរើមិនត្រូវមកលួចធ្វើបែបនេះទេ។
ម្យ៉ាងវិញទៀត កាលដែលពួកគាត់ចេញមកតវ៉ាបន្ទាប់ពីឃើញសកម្មភាពដោយមានកម្មករបើកគ្រឿងចក្រផងនោះ ពួកគិតថាគេមករុះរើផ្សារហើយ ទើបចេញមកតវ៉ាតែម្តង។ ព្រោះកាលពីប៉ន្មានថ្ងៃមុនលោកបានជម្រាបអាជីករពួក គាត់ម្តងមកហើយ លោកនឹងស្ថាបនាផ្សារ នេះឲ្យមានសោភណ្ឌភាព ដោយធ្វើឆ្អឹងដែក ប្រកដំបូលសង្ក័សីឲ្យបានស្អាត និងតម្រូវឲ្យអាជីវករទិញទៅតាមតម្លៃ។ តែពេលនោះ ក្រុមអាជីវកករមិនព្រមលុះដល់ពេលកើតហេតុនេះឃើញសកម្មភាពបែបនេះ ក៏គិតថាលួចរុះទើបនាំគ្នាមកឃាត់គ្រឿងចក្រ និងកម្មករមិនឲ្យធ្វើតែម្តងទៅ។
នៅក្នុងសកម្មភាពក្រុមអាជីវករកំពុងប្រមូលផ្តុំគ្នាតវ៉ានោះ គេឃើញបុរសម្នាក់ទំនងជាធ្វើ ការនៅសាលាស្រុកស្អាងបានមកអះអាងនៅមុខអាជីវករទាំងអស់ថា លោកនឹងជួយរកយុត្តិធម៌ លោកមិនប្រឆាំងនឹងការអភិវឌ្ឍនោះទេ ប៉ុន្តែបើមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ លោកនឹងជួយប្រជាពលរដ្ឋ ។ ទោះបីយ៉ាងណាមតិមួយចំនួនបានរិះគន់ថា ខ្លួនជាថ្នាក់ដឹកនាំមូលដ្ឋានមិនត្រូវបង្កភាពស្មុគស្មាញនោះទេ គួរតែសម្របសម្រួលបញ្ចប់បញ្ហាធ្វើយ៉ាងណាឲ្យអ្នកវិនិយោគអាចវិនិយោគកើត ចំណែកអាជីវករក៏ទទួលបានសេចក្តីសុខ ប្រកបរបររកស៊ីទទួលទានបានដោយស្រួល។
ពាក់ព័ន្ធនឹងការលើកឡើងរបស់អាជីវករខាងលើ លោក ប៉ោ សេង បានប្រាប់អ្នកយកព័ត៌មានថា លោកមិនបានលួចរុះរើផ្សារនោះទេ ទាល់ដោះស្រាយជាមួយអាជីវករចប់សព្វគ្រប់ឯកភាពគ្នាសិនទើបលោករុះរើ។ ចំពោះការភ្ញាក់ផ្អើលរបស់អាជីវករនោះ គឺដោយសារដំបូលផ្សាររបើកស័ង្កសី លោកបានឲ្យកម្មករជួសជុល ដោយសារតែមិនអាចឡើងទៅវាយសង្ក័សីនោះខ្លាចបាក់ស្រុត ព្រោះឃើញឈើវា ពុកអស់ហើយ ក៏យកគ្រឿងចក្រទៅធ្វើជាឈ្នាន់ជាន់ឡើងដើម្បីវ៉ៃសង្ក័សីឲ្យជិតវិញ។ ដូច្នេះសូមបងប្អូនអាជីវករកុំយល់ច្រឡំឲ្យសោះ៕ធ.ដ