សហរដ្ឋអាម៉េរិកប្រកាសទទួលជោគជ័យ ក្នុងការធ្វើតេស្តប្រព័ន្ធខែលការពារមីស៊ីល
សហរដ្ឋអាម៉េរិក៖ នៅក្នុងការធ្វើតេស្តលើកដំបូងនៃប្រភេទមីស៊ីលបាញ់ស្កាត់របស់ខ្លួននោះ ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃ ច័ន្ទ នេះ បានអនុវត្តការបាញ់ទម្លាក់មីស៊ីលមិនបង្កការផ្ទុះ ដែលហោះរំលងលើមហាសមុទ្រប៉ាស៊ីហ្វិក ដោយប្រើមីស៊ីលបាញ់ស្កាត់ចំនួនពីរគ្រាប់ ដែលបានបាញ់ចេញពីរូងក្រោមដីនៅភាគខាងត្បូងរដ្ឋ កាលីហ្វ័រញ៉ា ។
បើតាមមន្ទីរបញ្ចកោណ មីស៊ីលបាញ់ស្កាត់ទាំងពីរគឺបាញ់ចំគោលដៅដូចគ្នា ដោយបាញ់ចេញពីជើងទម្រនៅចម្ងាយ៦.៤៣៧គីឡូម៉ែត្រ ផ្អឹបពីលើគ្រាប់មីស៊ីលឆ្លងទ្វីប។ ការបាញ់ស្ទាក់លើកទីមួយបានវាយចំ និងបំផ្លាញមីស៊ីលគោលដៅដែលទើបបាញ់ចេញ ដែលក្នុងការវាយប្រហារមែនទែនគឺវាអាចមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ។
បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារការពារមីស៊ីល របស់មន្ទីរបញ្ចកោណបានឱ្យដឹងថា គ្រាប់មីស៊ីលស្ទាក់ចាប់ទី២ បានវាយប្រហារចំមីស៊ីលគោលដៅដូចបានរំពឹងទុកដូចគ្នា ។ មីស៊ីលស្ទាក់ចាប់ទាំងពីរនេះដែរ គឺបាញ់ចេញពីមូលដ្ឋានកងទ័ពអាកាស វ៉ាន់ដេនបឺក នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា ចំនែកឯមីស៊ីលគោលដៅ គឺត្រូវបានបាញ់ចេញពីកន្លែងសាកល្បងមីស៊ីល រីហ្គិន នៅកោះ ម៉ាសសាល ៕ធ.ដ