កម្លាំងសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មី ឃាត់ខ្លួនសង្ឃក្លែងក្លាយ៣នាក់ ប្រគល់ឲ្យសមត្ថកិច្ច
ភ្នំពេញ៖ សង្ឃក្លែងក្លាយ០៣អង្គចេញពីបន្ទប់ជួលមកប្តូរសំលៀកបំពាក់ស្បង់ជីពរលើ រឺម៉កកង់បីតាមដងផ្លូវត្រូវសណ្តាប់ធ្នាប់សង្កាត់ភ្នំពេញថ្មីឃើញក៏ឃាត់យកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ឃាត់កាលពីម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី២៦ មិនា២០១៩ នៅចំណុចដងផ្លូវ១៩៧៤ ភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សង្ឃក្លែងបន្លំខាងលើ៖
ទី១ ឈ្មោះ គង់ ឆែត អាយុ១៤ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅ បន្ទប់ជួលក្នុងសង្កាត់បឹងកក់១ទួលគោក។
ទី២ ឈ្មោះ ភិន ភារម្យ អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ទី៣ ឈ្មោះ ប៉រ ញៀត អាយុ ៤៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ទី៤ អ្នករត់រឺម៉កឈ្មោះ រុន ភារម្យ អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិទំនប់សង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវ។(ទាំង៤នាក់មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង)។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថាមុនកើតហេតុកម្លាំងសណ្តាប់ធ្នាប់សង្កាត់ជិះម៉ូតូដើរ
មើលក្នុងមូលដ្ឋានដល់គោលដៅខាងលើស្រាប់តែឃើញរឺម៉កកង់បីខាងលើទម្លាក់វាំងននជិត និងរង្គើខុសប្រក្រតីក៏ចូលទៅមើល
ស្រាប់តែឃើញសង្ឃក្លែងបន្លំខាងលើកំពុងប្តូរសំលៀកបំពាក់មកស្បង់ជីពរវិញក៏ឃាត់ជាក់
ស្តែងតែម្តង និងយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
នៅចំពោះមុខសមត្ថកិច្ចសង្ឃក្លែងបន្លំខាងលើបានប្រាប់ថាពួកគេមិនមែនលោកសង្ឃទេជាប្រជាពលរដ្ឋធម្មតាដោយសារតែធ្វើការសំណង់រងលុយមិនបាន ក៏មានគំនិតក្លែងជាសង្ឃហើយដើរបិណ្ឌបាតតាមផ្សារនានាក្នុងក្រុងតែម្តងដោយមានរឺម៉កព្រឹកឡើងមកដឹកចេញ
ពីបន្ទប់ជួលហើយប្តូរសំលៀកបំពាក់មកស្បង់ជីពរតាមដងផ្លូវ។
ក្រោយពីមានចម្លើយសារភាពបច្ចុប្បន្នជនក្លែងបន្លំខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត៕ធ.ដ