កិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ ព្រះវិហារ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកសភាពាណិជ្ជកម្មមណ្ឌលើកំពង់ធំ ព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ  និង លោកឧកញ៉ា ហេង សំណាង ប្រធានសភាពាណិជ្ជកម្មកំពង់ធំ ព្រះវិហារ រួមទាំងសមាជិកសភាពាណិជ្ជកម្មចូលរួមជាច្រើននាក់។

លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យឯកជន តាមរយៈយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បានលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមសហគ្រិនភាពការកសាងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ការលើកកម្ពស់ ភាពប្រគួតប្រជែង អភិវឌ្ឍន៍ទីផ្សារការងារ វិស័យឯកជន ជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ជួយទាក់ទាញអ្នកវិនិយោគ បង្កើតការងារក្នុងស្រុក ជាពិសេសបង្កើនប្រាក់ចំណូលជនប្រជាជន។

លោកបានបញ្ជាក់ថា ខេត្តកំពង់ធំ ព្រះវិហារ ជាខេត្តដែលត្រូវបានយកចិត្តទុកដាក់ពីរដ្ឋាភិបាល ដែលបានបង្កើតមណ្ឌលសភាពាណិជ្ជកម្ម តាមអនុក្រឹត្យលេខ១២៥ អនក្រ. បក.ចុះថ្ងៃទី១៧ ខែមិនថុនា ឆ្នាំ២០១១ និងបានឆ្លងកាត់មក២អណត្តិ និងបន្តការរៀបចំបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងទី២ លើកទី១ ក្នុងឆ្នាំ២០១៩ បន្តនិរន្តរភាពរបស់សភាពាណិជ្ជកម្មខេត្ត  ព្រមទាំងបានផ្តល់ឲ្យពាណិជ្ជករ អជីវករ ចូលរួមជាបេក្ខភាព ជ្រើសតាំងប្រធានមណ្ឌល់ថ្មី ដែលនឹងបោះឆ្នោតរយៈពេលមួយខែខាងមុខនេះ។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ប្រធានសភាពាណិជ្ជកម្មមណ្ឌល់កំពង់ធំ ព្រះវិហារ រួមទាំងសមាជិក ពាណិជ្ជករ អជីវករ ដែលបានខិតខំ ជំរុញឲ្យសភាពាណិជ្ជកម្ម ទទួលបាននូវលទ្ធផលជោគជ័យ គួរជាទីមោទនៈ នូវការខិតខំប្រឹងប្រែង គាំទ្រដល់វិស័យ ឯកជន និងរដ្ឋាភិបាល ក្នុងសកម្មភាពផ្សព្វផ្សាយពីសកម្មភាព ដ៏រស់រវើកនៅក្នុងរាជធានីខេត្ត និងតាមបណ្តា ប្រទេសជិតខាងនានា ដើម្បីបង្ហាញនូវសក្តានុពលក្នុងខេត្តប្រកបដោយតំបន់កសិកម្ម និងឧស្សាហកម្ម។

ឯកឧត្តមបានបញ្ជាក់ថា ដើម្បីឲ្យសភាពាណិជ្ជកម្ម កាន់តែទទួលបានជោគជ័យ គឺចាំបាច់រៀនសូត្រពីប្រទេសនានាដែលមានបទពិសោធន៍ ទាំងវិស័យឯកជន និងរដ្ឋាភិបាល ដោយជួយគ្នាទៅវិញទៅមក ក្នុងវិស័យពាណិជ្ជកម្ម ក្នុងនោះយើងត្រូវពង្រឹងការអនុវត្តគម្រោងរបស់សភាពាណិជ្ជកម្មយើង ឲ្យមាំមួនខ្លាំង មានប្រសិទ្ធភាព ដើម្បីចៀសវាងស្ថិតក្រោមការគ្រប់គ្រងអ្នកវិនិយោគ សភាពាណិជ្ជកម្ម គឺជាស្ពាននយោបាយមួយដ៏ធំ សម្រាប់ការអភិវឌ្ឍប្រទេសយើង វិស័យឯកជនបានរួមចំណែកដ៏សំខាន់ ក្នុងការជួយសេដ្ឋកិច្ចប្រទេសជាតិ។ធ.ដ

ដោយៈ ប៊ុន  រដ្ឋា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner