ខែមេសា-ឧសភា ធាតុអាកាសនឹងមានសភាពក្តៅហួតហែងខ្លាំង និងហក់ឡើងដល់៤០-៤២អង្សាសេ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក និងឧតិនិយម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះថា នៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ធាតុអាកាសនឹងមានសភាពក្តៅហួតហែង ខ្លាំង ហើយនៅពេលខ្លះសីតុណ្ហភាពអតិបរមានឹងហក់ឡើងដល់៤០-៤២អង្សាសេ ពិសេសនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ និងតំបន់ខ្ពង់រាបភាគខាងជើង៕ធ.ដ