នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឧប្ថម្ភអាវពន្លឺ និងកៅអី ដល់មន្រ្តីក្រោមឱវាទចំនួន៦០០នាក់
កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រគល់ និងឧប្ថម្ភសម្ភាររួមមាន អាវពន្លឺ និងកៅអី ដល់មន្រ្តីក្រោមឱវាទចំនួន៦០០នាក់ ដើម្បីជួយឲ្យមានភាពងាយស្រួល ក្នុងកិច្ចការងារពេលចុះទៅបំពេញតួនាទី និងភារកិច្ចជូនប្រជាពលរដ្ឋតាមគោលដៅនានាក្នុងទីក្រុងភ្នំពេញ។ ក្នុងឱកាសនោះដែរ លោកបានប្រាប់ដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវមានវិន័យល្អ សេចក្តីថ្លៃថ្នូរ អត់ធ្មត់ ហ្មត់ចត់ ម៉ឺងម៉ាត់ និងមានទទួលខុសត្រូវខ្ពស់ ចំពោះកិច្ចការងាររៀងៗខ្លួន ត្រូវបំពេញជូនប្រជាពលរដ្ឋ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ មុខមាត់របស់អង្គភាពយើងទាំងមូល។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ បានលើកឡើងថា ថ្នាក់ដឹកនាំល្អតែងតែដឹងពីសុខទុក្ខលំបាក ចាប់ពីមន្រ្តីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ហើយចុងក្រោយនេះ យើងខ្ញុំសូមគោរពជូនពរឲ្យលោកនាយ ទទួលបានសុខភាពល្អបរិបូណ៍ ប្រាជ្ញាឈ្លាសវៃ ពលានុភាពមាំមួន ប្រាជ្ញាញាណភ្លឺថ្លាជាដរាប និងមានជយ័ជម្នះលើគ្រប់ភារកិច្ចការងារ ជួបនូវពុទ្ធពរ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ធ.ដ