ជិះម៉ូតូបុកគូទរថយន្ត ស្លាប់ម្នាក់របួសធ្ងន់២នាក់

ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង ចំណែកនារី២នាក់ រួមដំណើររងរបួសធ្ងន់ កាលពីម៉ោង៤ជាងទៀបភ្លឺថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជា សុខ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល និងអ្នករួមដំណើរពីរនាក់របួសធ្ងន់ ទី១)ឈ្មោះ ហៃ គន្ធី ភេទស្រី អាយុ២១ឆ្នាំ និងទី២)ឈ្មោះ ហ៊ុន ហ៊ីម ភេទស្រី អាយុ២៧ឆ្នាំ អ្នកទាំង២ (អ្នកទាំង៣ រស់នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល)។ ជនងរគ្រោះជិះម៉ូតូ ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AB-4299 ចំណែករថយន្តមិនត្រូវបានគេស្គាល់ម៉ាក ឬស្លាកលេខនោះទេ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះទាំង៣នាក់ ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បណ្តាលឲ្យអ្នកបើកបរដួលបោកទៅនឹងថ្នល់ស្លាប់ ចំណែកអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិត រីឯម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner