វៀតណាមរកចំណូលបានជិត១,១ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញអាហារសមុទ្រ ក្នុងពេល២ខែដំបូងឆ្នាំ២០១៩

វៀតណាមរកចំណូលបានជិត១,១ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញអាហារសមុទ្រ ទៅក្រៅប្រទេស ជាពិសេស ប្រភេទត្រីគ្មានស្រកា និងបង្កង ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩នេះ កើនឡើង២,៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមការរបាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម កាលពីចុងសប្តាហ៍។

ប្រភពថា គ្រាន់តែខែកុម្ភៈ ២០១៩ ការនាំចេញអាហារសមុទ្ររបស់វៀតណាមមានតម្លៃ៣៥០លានដុល្លារអាម៉េរិក ធ្លាក់ចុះ១២,៦ភាគរយ បើធៀបនឹងខែកុម្ភៈ ២០១៨។ ប្រភពបន្ថែមទៀតថា ទីផ្សារសំខាន់របស់វៀតណាមសម្រាប់អាហារសមុទ្រ រួមមាន សហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង និងចិន។ វៀតណាមគ្រោងថា នឹងនាំចេញអាហារសមុទ្រឲ្យបានតម្លៃ១០ពាន់លានដុល្លាអាម៉េរិក នៅឆ្នាំ២០១៩។ ជាមួយគ្នាដែរ វៀតណាមបានបង្កើនផលិតផលជលផលនិងវារីវប្បកម្ម ៣,៦ភាគរយ ឲ្យបានក្នុងទំហំ៤,៣លានតោន និងពង្រឹងគុណភាពអាហារសមុទ្រ តាមរយៈការបំពាក់ជាមួយនឹងឧបករណ៍ទំនើបៗ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner