ក្រុមកោះផុស F C បង្ហាញភាពខ្លាំងរបស់ខ្លួនបន្តឈ្នះ២ប្រកួតជាប់គ្នា ក្នុងពូល C នៃ គៀនស្វាយ ខាប់

អត្ថបទដោយ៖
ហេង វណ្ណា

ក្រុមយុវជនកោះផុស F C  បានបង្ហាញភាពខ្លាំង ដោយបន្តឈ្នះ២ប្រកួតជាប់ៗគ្នា ក្នុងពូល C ទៅលើក្រុម Serv ក្នុងលទ្ធផល ៤:០ ពាន គៀនស្វាយ ខាប់២០១៩ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលានមណ្ឌលកុមារស្រែអំពិល។ ជ័យជម្នះលើកទី២របស់ក្រុមកោះផុស FC ដោយប្រកួតដំបូងយកឈ្នះ លើក្រុមព្រែកអញ្ចាញ ៣:១ នឹងប្រកួតទី២ យកឈ្នះ ក្រុម Serv ក្នុងលទ្ធផល ៤:០ ។ ក្នុងតង់ទី១ ក្រុមកោះផុស F C បានបើកការនាំមុខទៅលើគូប្រកួត ក្រុម Serv ២គ្រាប់ នៅទីនាទី១៥ និង១៧ ហើយមុននឹងបញ្ចប់តង់ទី១ នៅនាទីទី៤០ ក្រុមកោះផុស បន្ថែមគ្រាប់ទី៣ នៅនាទី៤០ ។ តង់ទី២ក្រុម Serv នៅតែមិនអាចរកគ្រាប់បាល់ តែក្រុមកោះផុស F C បន្ថែម១គ្រាប់ ទៀត នៅនាទីទី៣០ ។ លទ្ធផល ៤:០ បានធ្វើបានធ្វើឲ្យក្រុម យុវជនកោះផុស ឈរលេខ១ ក្នុងពូល C ដោយ២ប្រកួតឈ្នះទាំង២ មាន៦ពិន្ទុ ហើយប្រកួតទី៣ បន្តជួបក្រុម យុវជនតាកែវ។

ក្រោយបញ្ចប់ការប្រកួតខ្សែប្រយុទ្ធឆ្នើម ក្រុមកោះផុស ភួង ចាន់សុផេក បានឲ្យដឹងថា ប្រកួតលើកទី២នេះ ក្រុមរបស់ខ្លួនបានសហការគ្នាជាក្រុមយ៉ាងល្អ ដើម្បីឈានទៅវគ្គបន្តទៀត ។ ខ្សែប្រយុទ្ធ ឆ្នើមរូបនេះ បញ្ជាក់ថា នៅប្រកួតក្រោយពួកគាត់បានត្រៀមយុទ្ធសាស្រ្តបន្តយកឈ្នះ ដើម្បីទៅវគ្គក្រោយ នឹងដណ្តើមពាននេះ ជូនក្រុម និងថ្នាក់ដឹកនាំរបស់ខ្លួន។ ជាមួយគ្នានេះ កីឡាករ ភួង ចាន់សុផេក ក៏បានស្នើរអោយអាជ្ញាធរមូលដ្ឋានឲ្យជួយជ្រៀមជ្រែងក្រុមបាល់ទាត់យុវជនកោះផុស ទាំងថវិកា និងស្មារតី ជាពិសេសវិស័យកីឡា ក្នុងភូមិ ឃុំ ឲ្យបានផុសផុល ដើម្បីលើកកម្ពស់សុខមាលភាព សាមគ្គីភាព មិត្តភាព និងផ្តល់ឱកាសសម្រាប់យុវជនបានចូលរួមលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់គៀនស្វាយខាប់នេះ មាន១៦ក្រុមចូលរួម ចែកចេញជា៤ពូល ក្នុងមួយពូលមាន៤ក្រុម ពានរង្វាន់នេះបានរៀបចំឡើង ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner