សេតវិមាន៖ លោក ត្រាំ ចង់កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល៥% ក្នុងឆ្នាំ២០២០
សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក Larry Kudlow បានលើកឡើងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងអំពាវនាវឱ្យមានការកាត់បន្ថយការចំណាយក្នុងស្រុករបស់រដ្ឋាភិបាលចំនួន៥ភាគរយ ទៅលើការគ្រប់មុខចំណាយទាំងអស់នៅក្នុងឆ្នាំ២០២០ នៅពេលដែលលោកដាក់សំណើថវិកាថ្មី ជូនសភានៅថ្ងៃចន្ទនេះ។
ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា លោក Kudlow បាននិយាយថា ថវិកាឆ្នាំ២០២០ នឹងមានលក្ខណៈយ៉ាប់យ៉ឺន ដោយសារយើងនឹងដាក់កំហិតលើខ្លួនឯងនៅឆ្នាំនេះ ហើយលោកគិតថា យើងគួរតែបានធ្វើបែបនេះយូរណាស់មកហើយ។ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានរូបនេះ បានសង្កត់ធ្ងន់ថា ការអនុម័តថវិកាថ្មីៗនេះ ខ្លះមិនអំណោយផលល្អដល់ការចំណាយនោះទេ ដូច្នេះលោកគិតថា ការកាត់បន្ថយចំណាយនេះ គឺពិតជាវិធីសាស្ត្រដ៏ត្រឹមត្រូវ។
គួរបញ្ជាក់ថា សំណើថវិកាថ្មីខាងលើ ដែលនឹងធ្វើឱ្យមានការជជែកសួរដេញដោលគ្នារាប់ខែ បានចាប់ផ្ដើមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបិទរដ្ឋាភិបាលអស់រយៈពេល៣៥ថ្ងៃ ដែលបានបំបែកឯកតទគ្គកម្មពីមុន ដោយសារការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំបច្ចុប្បន្ននេះ បានបញ្ចប់ទៅ៕ម.ន