ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួន
ភ្នំពេញ៖ លោកវរសនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩នេះថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលជាប់ពាក់ព័ន្ធ និង ករណីប្រើប្រាស់គ្រឿង។ លោកអធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងទៀតថា៖ ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ រួមមាន៖ ទី១-ឈ្មោះ ម៉ូ ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលទំពូង ខណ្ឌចំការមន ។និងទី២-ឈ្មោះ សរ សុខុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលទំពូង ខណ្ឌចំការមន ។ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២១ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ហើយមានជនសង្ស័យទីី៣ ឈ្មោះ គង់ រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលាងឡាន ស្នាក់នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ទី៤-ឈ្មោះ ចាំ ជាតិ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងឃ្លាំងឈើ ផ្លូវ៥៩៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នគបាលរដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួន ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ និងទី៥ ឈ្មោះ រស់ រ៉ង់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងប៉ុស្តិ៍រដ្ឋបាលទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕