គំរាមយកលុយ និងទូរសព្ទដៃបានសម្រេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានសម្រេចដូចគ្នា
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លានៃអធិការនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង ០៤ និង០០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្នុងករណីលួចមានស្ថានទម្ងន់ទោស (ប្រព្រឹត្តអំពើហិង្សា គំរាមយកលុយ)នៅផ្លូវ២០០២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ម៉ៅ យ៉ាវម៉ាហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះម្នាក់ មានឈ្មោះ រស់ រ៉ង់ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។សម្ភារបាត់បង់៖ លុយខ្មែរចំនួន ៤២០,០០០រៀល ទូរសព្ទដៃចំនួនមួយគ្រឿងម៉ាក អាយហ្វូន។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី០៤ វេលាប្រហែលម៉ោង០៤:០០នាទី ជនរងគ្រោះបានអង្គុយលេងតាមផ្លូវបេតុង នៅម្តុំសាលាអនុវត្តន៍(សង្កាត់ទឹកល្អក់៣) ស្រាប់តែមានជនសង្ស័យឈ្មោះ ម៉ៅ យ៉ាវម៉ាហា, មុច, តាំង ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បន្ទាប់មកឈ្មោះ មុច បានអូសដៃជនរងគ្រោះឡើងលើម៉ូតូកង់បីផាសស្អេប រួចជនសង្ស័យទាំង៣នាក់ បានដឹកជនរងគ្រោះមកដល់ចំណុចខាងលើចាប់គ្រាកជនរងគ្រោះធ្វើ សកម្មភាពលូកហោប៉ៅខោយកលុយរបស់ជនរងគ្រោះ រួចឈ្មោះ តាំង បានបើកផាសស្អេបនាំជនរងគ្រោះមកដល់ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានលូកក្នុងហោរប៉ៅខោជនរងគ្រោះ បានឃើញេ ក្រាមសថ្លារួចឈ្មោះ ប៊ុក បានមកដល់ហើយឈ្មោះ មុច បានឲ្យលុយនឹងថ្នាំញៀនទៅឈ្មោះ ប៊ុក រួចនាំគ្នាជក់ថ្នាំញៀន។ រហូតដល់ថ្ងៃទី០៧ ខែ០៣ ឆ្នាំ២០១៩ វេលាម៉ោង០៤និង0០នាទី ជនរងគ្រោះបានជួបជនសង្ស័យឈ្មោះ ម៉ៅ យ៉ាវម៉ាហា កំពុងឈរនៅតាមផ្លូវមុខពហុព្យាបាលអរុណរះ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រួចបាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍នគរបាលទឹកថ្លា និងបានដាក់ពាក្យបណ្តឹង ជនសង្ស័យតែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕