អភិបាលខណ្ឌច្បារអំពៅ ផ្តល់អំណោយជូនប្រជាពលរដ្ឋក្រីក្រ៣០គ្រួសារនៅសង្កាត់វាលស្បូវ
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅអញ្ជើញជួបសាកសួរសុខទុក្ខនិងបាននាំយកអំណោយរបស់គណៈកម្មា ធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ជូនពលរដ្ឋក្រីក្រចំនួន៣០គ្រួសារ។ អាជ្ញាធរបញ្ជាក់ថា អំណោយទាំងនេះ រួមមានគ្រឿងឧបភោគ និងថវិកាមួយចំនួន ឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។