បុរសម្នាក់ចង-កសម្លាប់ខ្លួននៅដើមជ្រៃ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ មិនដឹងថាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តចង-ក សម្លាប់ខ្លួន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅដើមជ្រៃក្រោយផ្ទះ ស្ថិតនៅក្នុងបុរីអង្គារបុស្ស ភូមិបុរីសម្បត្តិ សង្កាត់គង់ណយ ខណ្ឌដង្កោ។ សពជនរងគ្រោះឈ្មោះ ពាជ្រ ពេជ្រ ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកើតហេតុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះ បានហៅកូនប្រុសទី៣ ឲ្យយកម៉ាស៊ីនបាញ់ខ្យល់ទៅលក់ តែមិនបានលក់ដាច់នោះទេ រហូតមកដល់ ថ្ងៃទី៥ ស្រាប់តែជនរងគ្រោះ មិនមូលហេតុអ្វី បានធ្វើអត្តឃាតដោយយកដែកលួស តជាមួយខ្សែភ្លើង មកឆក់ខ្លួនឯង បណ្តាលឲ្យរងរបួសជើងខាងស្តាំ។ បន្ទាប់មកទៀត ដល់ថ្ងៃកើតហេតុ កូនចៅបានបបរឲ្យគាត់ហូបបានពីបីម៉ាត់ ជនរងគ្រោះក៏ឈប់ហូប ហើយក៏បានដើរបាត់តែម្តង។ លុះមកដល់ម៉ោង៦កន្លះល្ងាច ស្រាប់តែបាត់ជនរងគ្រោះ ហើយគាប់ជួនមានកូនមកសួររកឪពុកថាបាត់ទៅណា    ទើបនាំគ្នា ផ្អើលរកក្នុងព្រៃ ក្រោយផ្ទះអស់មួយកំណាត់យប់ ទើបប្រទះឃើញជនរងគ្រោះបានចង-ក សម្លាប់ខ្លួន នឹងខ្សែរគោជាមួយនឹងដើមជ្រៃស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅខាងជំនាញមកធ្វើកោសល្យវិច័យ។ បន្ទាប់ពីពិនិត្យសាកសពរួច គឺជនរងគ្រោះពិតជាបានសម្លាប់ខ្លួន ដោយចងកសម្លាប់ខ្លួនឯង ពិតប្រាកដមែន ទើបសមត្ថកិច្ចសម្រេចធ្វើលិខិតប្រគល់សពឲ្យទៅក្រុមគ្រួសារតែម្តង៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner