រដ្ឋបាលខេត្តព្រះវិហារ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្នុងគោលបំណងរួមគ្នា ធ្វើការវាយតម្លៃអំពីសមិទ្ធផល ដែលសម្រេចបានកន្លងមក និងដោះស្រាយ បញ្ហាប្រឈមនានា។ អង្គសន្និបាតនេះបា្ររព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្រោមវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ ខេត្ត មន្ត្រីរាជការតាមមន្ទីរអង្គភាពនានា ចូលរួមផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែក និងការផ្តល់កិច្ចសហការជួយគាំទ្រយ៉ាងសកម្ម ធ្វើឲ្យ រដ្ឋបាលខេត្ត សម្រេចបាននូវសមិទ្ធផលនានាជាច្រើន តាមរយៈរបាយការណ៍បូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩នេះ។ ឯកឧត្តម បានបន្តទៀតថា ស្ថិតក្នុងដំណាក់កាល នៃការអនុវត្តកម្មវិធីកំណែ ទម្រង់ស៊ីជម្រៅ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ នៃរដ្ឋសភា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ សម្រាប់នីតិកាលទី៦នៃរដ្ឋសភា។

អង្គសន្និបាតរបស់យើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីយើងរួមគ្នាធ្វើការវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងអនុសាសន៍ដឹកនាំ ដ៏មានតម្លៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺអភិក្រមទាំង៥ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

ឯកឧត្តមបន្តថា «លើមូលដ្ឋាននៃការវាយតម្លៃបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ អំពីសមិទ្ធផល និងបញ្ហាប្រឈម យើងនឹងរួមគ្នាធ្វើការកំណត់ទិសដៅការងារក្នុងឆ្នាំ២០១៩ ដើម្បីបន្តអនុវត្តកម្មវិធីកំណែទម្រង់នានា ក្នុងក្របខណ្ឌ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner