លោក ស៊ីន ជិនពីង ព្រមានប្រឆាំងនឹងការលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច
អត្ថបទដោយ៖
ហេង វណ្ណា
ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារ៍នេះ បានធ្វើការអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាដំណោះស្រាយជាយុទ្ធសាស្រ្ត ក្នុងការបង្កើនការកសាងអរិយធម៌អេកូឡូស៊ី ហើយលោកថែមទាំងព្រមានប្រឆំាងនឹងនិន្នាការនៃការលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច។
លោក ស៊ី ជិនពីង ដែលជាអគ្គលេខាធិការបក្សកុម្មុយនិស្ដចិន និងជាប្រធានគណៈកម្មការយោធាកណ្តាលផងនោះ បានធ្វើការកត់សម្គាល់បែបនេះ នៅពេលរួបលោកអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយក្រុមសមាជិកសភារបស់លោក មកពីតំបន់ស្វយ័តម៉ុងហ្គោលី នៅក្នុងសម័យប្រជុំទីពីរនៃមហាសន្និបាតលើកទី២ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៣។ ជាមួយគ្នានោះដែរ លោក ស៊ី បានធ្វើការអំពាវនាវយ៉ាងទទូចនៅក្នុងតំបន់ មិនឱ្យលះបង់បរិស្ថានសម្រាប់កំណើនសេដ្ឋកិច្ច នៅពេលជួបប្រទះការលំបាកបន្តិចបន្តួច ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឡើយ៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។