ការស្ទង់មតិថ្មីមួយបង្ហាញថា ប្រជាជនអាម៉េរិកភាគច្រើនមិនចង់ឲ្យទម្លាក់លោក ត្រាំ ចេញពីតំណែងប្រធានាធិបតីឡើយ

សហរដ្ឋអាម៉េរិក៖ ពលរដ្ឋអាម៉េរិកភាគច្រើនមិនចង់ឲ្យមានការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីនោះឡើយ នេះបើយោងតាមលទ្ធផលស្ទង់មតិថ្មីមួយ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី។ ប្រភពដដែលបានឱ្យដឹងទៀតថា បើតាមការស្ទាបស្ទង់មតិថ្មីនេះ ពលរដ្ឋអាម៉េរិកដែលមានសិទ្ធិបោះឆ្នោតប្រមាណ៥៩ភាគរយ បានជំទាស់នឹងការបើកនីតិវិធីដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង ខណៈប្រមាណ៥៨ភាគរយទៀតយល់ស្របថា សភាគួរតែធ្វើការស៊ើបអង្កេតលើរឿងអាស្រូវចោទប្រកាន់ អំពីទង្វើអសីលធម៌ និងខុសច្បាប់ផ្សេងៗរបស់ប្រធានាធិបតីអាម៉េរិករូបនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមតំណាងរាស្រ្តបក្សប្រជាធិបតេយ្យជាច្រើន បន្ទាប់ពីបានដណ្តើមកាន់កាប់សភាតំណាងរាស្រ្តរបស់សហរដ្ឋអាម៉េរិក កាលពីខែមករាកន្លងនេះ បានប្តេជ្ញាថា នឹងបើកនីតិវិធីដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាច ប៉ុន្តែការសម្រេចចិត្តនេះ ត្រូវការសំឡេងអនុម័ត២ភាគ៣នៅក្នុងព្រឹទ្ធសភាអាម៉េរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner