លួចម៉ូតូបានមួយថ្ងៃ ស្អែកឡើងត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះថា ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលភ្នំពេញថ្មី បានឃាត់ខ្លួន ពាក់ព័ន្ធនឹងអំពើលួច (លួចយកម៉ូតូ) នៅបរិវេណផ្ទះសំណាក់ស្កាយ ផ្លូវ២០០០ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ ជា រតនៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ហ៊ួច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបុគ្គលិកហាងធីបស៊ី ស្នាក់នៅបន្ទប់ជួលលេខ៤៧ ផ្លូវ១៩៨៤ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាកហ្សូមមឺរ ផលិតឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខពោធិ៍សាត់ 1H-0979។
ប្រពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលដេកនៅក្នុងផ្ទះសំណាក់ស្កាយ លុះព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៧និង០០នាទី ជនរងគ្រោះក្រោកពីដេកមិនឃើញម៉ូតូ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី និងបានធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពរបស់ផ្ទះសំណាក់ ឃើញជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចយកម៉ូតូ និងបានគេចខ្លួនបាត់។ លុះរហូតម៉ោង២៣ និង០០នាទីយប់ ថៃខែដដែល ជនសង្ស័យបានចូលក្នុងផ្ទះសំណាក់ខាងលើវិញ ដោយមានកាសហការពីម្ចាស់ផ្ទះសំណាក់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី តែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យឃុំឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ម.ន