Facebook នឹងបង្កើតមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅប្រទេសសិង្ហបុរី

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ ២០១៩  ក្រុមហ៊ុនបណ្តាញសង្គមយក្ស Facebook បានប្រកាសថា ខ្លួនកំពុងសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការមួយនៅក្នុងប្រទេសសិង្ហបុរី ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅទ្វីបអាស៊ី ក៏ដូចជាតំបន់អាស៊ីប៉ាស៊ីហ្វិក នេះបើតាមការចេញផ្សាយសារព័ត៌មាន Channelnewsasisa។

Facebook បានបញ្ជាក់ថា មជ្ឈមណ្ឌលថ្មីនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងព័ត៌មានមិនពិត ជាពិសេសអំឡុងយុទ្ធនាការឃោសនាត្រៀមការបោះឆ្នោតនៅក្នុងបណ្ដាប្រទេសក្នុងតំបន់ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីប្រមាថលើអ្នកដទៃ ការគាបសង្កត់លើអ្នកបោះឆ្នោត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត។ Facebook បន្តថា គេនឹងធ្វើការជាមួយអ្នកនយោបាយ គណៈកម្មាធិការរៀបចំការបោះឆ្នោត អ្នកត្រួតពិនិត្យភាពត្រឹមត្រូវ អ្នកស្រាវជ្រាវ សិស្សនិស្សិត និងសង្គមស៊ីវិល ដើម្បីសម្រេចគោលដៅខាងលើ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner