លោក មូន ជែអ៊ីន ស្នើឲ្យមានជំនួបត្រីភាគីរវាងសហរដ្ឋអាម៉េរិក កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង បានស្នើសុំឲ្យមានកិច្ចប្រជុំត្រីភាគីពាក់កណ្តាលផ្លូវការ ជាមួយសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ខណៈពួកគេប្រឹងប្រែងឲ្យបញ្ហាការទូតនុយក្លេអ៊ែរវិលត្រឡប់មករកតុចរចាវិញ បន្ទាប់ពីបរាជ័យនៅជំនួបលើកទី២ រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។

សំណើសម្រាប់ជំនួបត្រីភាគីនេះ បានកើតមានឡើងក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការសហប្រជាជាតិនៅដើមសប្តាហ៍នេះ ដឹកនាំដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដែលបាននិយាយថា អាទិភាពកំពូលបំផុតរបស់ទីក្រុងសេអ៊ូល គឺការការពារកិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ពីការធ្លាក់ជ្រោះ។

សូមបញ្ជាក់ថា ជំនួបកំពូលលើកទី២កាលពីសប្តាហ៍មុននេះ រវាងលោក ត្រាំ និងលោក គីម នៅក្នុងប្រទេសវៀតណាម បានបរាជ័យទាំងស្រុង ដោយសារសហរដ្ឋអាម៉េរិកបាននិយាយថា កូរ៉េខាងជើងបានទាមទារឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចទាំងស្រុង ដើម្បីជាការដោះដូរនឹងការបិទទីតាំងនុយក្លេអ៊ែរសំខាន់ Yongbyon របស់ពួកគេ ប៉ុន្តែកូរ៉េខាងជើងអះអាងវិញថា ទីក្រុងព្យុងយ៉ាងបានស្នើឲ្យដកទណ្ឌកម្មចំនួន៥ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌកម្មទាំង១១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយថា ទណ្ឌកម្មទាំង៥នោះ គឺបានប៉ះពាល់ជាខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនកូរ៉េខាងជើង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner