ទីភ្នាក់ចារកម្មកូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េខាងជើងមានការខកចិត្ត ដោយសារការបរាជ័យកិច្ចប្រជុំកំពូលនៅប្រទេសវៀតណាម

កូរ៉េខាងត្បូង៖ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ការខកចិត្តបាននិងកំពុងរីករាលដាលនៅកូរ៉េខាងជើង បន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី២របស់ប្រទេសខ្លួនជាមួយសហរដ្ឋអាម៉េរិក បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងគ្មានសេចក្តីថ្លែងការណ៍រួម។

ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង ហៅកាត់ថា NIS បានរាយការណ៍ដោយសង្ខេបនេះ ទៅកាន់ក្រុមសមាជិកសភាក្នុងអំឡុងកិច្ចប្រជុំកំពូលបិទទ្វារមួយកាលពីថ្ងៃអង្គារ៍ម្សិលមិញ ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន NHK។ ទីភ្នាក់ងារ NIS ក៏បានរាយការណ៍ដែរថា បច្ចុប្បន្នរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទំនងជាត្រូវការពេលវេលាជាច្រើនទៀត ដើម្បីត្រួតពិនិត្យមើលឡើងវិញនូវយុទ្ធសាស្រ្តរបស់ខ្លួន ពីព្រោះថា ពលរដ្ឋកូរ៉េខាងជើងបានរំពឹងខ្ពស់លើជំនួបកំពូលលើកនេះ។

ជាមួយគ្នានេះ ប្រធានទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង NIS បានអះអាងទៀតថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ប្រទេសកូរ៉េខាងត្បូងទំនងជាត្រូវពន្យារពេលបន្ថែមទៀត ប៉ុន្តែទីក្រុងសេអ៊ូលរំពឹងថា លោក គីម នឹងមកកាន់កូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner