ចិននឹងអនុវត្តគោលនយោបាយអំពីការកាត់បន្ថយការយកពន្ធកាន់តែច្រើន
អត្ថបទដោយ៖
Kien Sereyvuth
ពេលថ្លែងរបាយការណ៍ការងាររដ្ឋាភិបាល កាលពីថ្ងៃទី៥ ខែមីនា ២០១៩ លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនបានសន្យាថា រដ្ឋាភិបាលចិននឹងអនុវត្តគោលនយោបាយស្តីពីការកាត់បន្ថយការយកពន្ធកាន់តែច្រើននៅឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់ទៅលើការកាត់បន្ថយការយកពន្ធពីឧស្សាហកម្មផលិតកម្ម និងសហគ្រាសខ្នាតតូច និងមីក្រូសហគ្រាស។
អត្រាយកពន្ធលើតម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មជាដើមនឹងត្រូវបានកាត់បន្ថយពី១៦%នាពេលបច្ចុប្បន្ននេះ មកនៅត្រឹម១៣%។ ចំណែកអត្រាយកពន្ធលើតម្លៃបន្ថែមនៃឧស្សាហកម្មដឹកជញ្ជូនគមនាគមន៍ និងឧស្សាហកម្មសំណង់ជាដើម នឹងត្រូវបានកាត់បន្ថយពី១០% មកនៅត្រឹម៩% ដើម្បីធានាថា ការយកពន្ធពីឧស្សាហកម្មសំខាន់ៗត្រូវបានកាត់បន្ថយយ៉ាងលេចធ្លោ៕ធ.ដ