V88 ល្បីខ្លាំងនៅខណ្ឌ៧មករា ជាទីតាំងល្បែងស៊ីសងដ៏ធំ គ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានបង្ក្រាប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ទីតាំងបង្កប់ល្បែងស៊ីសងដ៏ធំយីហោ V88 ដែលកំពុងល្បីខ្លាំងនៅខណ្ឌ៧មករា ជាកន្លែងល្បែងស៊ីសងរាប់សិបឆ្នាំ ដែលគ្មានអាជ្ញាធរ ឬសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ មានទីតាំងតាមបណ្តោយផ្លូវលេខ១០៩ ស្ថិតក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា។

យើងសង្កេតឃើញថា កាលពីពេលថ្មីកន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជាតឹងរឹងឲ្យ មន្ត្រីក្រោមឱវាទចាត់ការល្បែងស៊ីសងគ្រប់ប្រភេទ បែរជាមន្ត្រីមូលដ្ឋានខណ្ឌ៧មករា មិនខ្វល់ចំពោះការបង្ក្រាបនោះទេ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដាក់ និងលោកឧត្តមសេនីយ៍ស្នងការ សុទ្ធតែធ្លាប់បានចេញបទបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម បង្ក្រាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ ចោរប្លន់។

មហាជននឹងរង់ចាំមើលថា តើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌហ៊ានបង្ក្រាបទីតាំងល្បែងនេះ ឬទុកលម្អក្នុងខណ្ឌបន្តទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner