អង្គការសហប្រជាជាតិផ្តល់សម្ភារៈកូវីដដល់ពន្ធនាគារកម្ពុជា
អង្គការយូនីសេហ្វនិងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានផ្ដល់ សម្ភារៈ ការពារជំងឺកូវីដ១៩ នៅថ្ងៃទី២កក្កដានេះ ដល់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។ សម្ភារៈដែលអគ្គ នាយកដ្ឋានពន្ធនាគារទទួលបានដើម្បីចែកចាយដល់ពន្ធនាគារទូទាំងប្រទេសរួមមានសាប៊ូដុំ ៥ពាន់៤០ដុំ , សា ប៊ូម្សៅ២ពាន់៩៤០កញ្ចប់ ,ថ្នាំដុសធ្នេញ៧៦៨ដុំ ,ច្រាស់ដុសធ្មេញ៦១២ច្រាស់ និងសំឡីអនាម័យស្រ្តី១ពាន់៨០ កញ្ចប់។ អគ្គនាយកពន្ធនាគារ នាយឧត្តមសេនីយ៍ ចាន់ គីមសេង បានថ្លែងអំណរគុណចំពោះការ ផ្ដល់សម្ភារៈ ការពារជំងឺកូវីដ-១៩ និងលោកបានស្នើឲ្យអង្គការ យូនីសេហ្វ និង UNOHCHR ត្រូវពិភាក្សាគ្នាបន្តទៀត ដើម្បី បង្កើនការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់អនីតិជន ឬជនជាប់ឃុំខ្លួន ដទៃទៀតក្នុងពន្ធនាគារ។
លោកចាឡា អាប់ដែលវ៉ាហាប់ អនុប្រធានអង្គការ យូនីសេហ្វ បានឲ្យដឹងថា ចាប់តាំងពីការរីករាលដាល ជំងឺ កូវីដ-១៩ កិច្ចការងារជួយកុមារក៏បានជួបប្រទះជាច្រើន ជាពិសេសជំងឺកូវីដ-១៩ បានធ្វើឲ្យមាន ការប៉ះពាល់ វិស័យអប់រំ សុខភាពសាធារណៈ និងសុខភាពរបស់កុមារ នៅតាមពន្ធនាគារ។ លោកបានសន្យាថា យូនីសេហ្វ នឹងបន្ដទិញសម្ភារៈបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៅតាមពន្ធនាគារ ហើយធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យ ឆ្លង ទៅដល់អ្នកជាប់ឃុំខ្លួនក្នុងពន្ធនាគារ។
តំណាងស្ដីទី ការិយាល័យ ឧត្តមស្នងការទទួលបន្ទុក សិទ្ធិមនុស្ស ប្រចាំប្រទេសកម្ពុជា លោក PRADEEP WANGLE បានថ្លែងក្នុងពេលនោះថាឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារីករាយបន្ដកិច្ច សហការបន្ថែមទៀតជាមួយ អគ្គនាយកដ្ឋានពន្ធនាគារទៅលើ វិស័យផ្សេងៗជាពិសេស វិស័យពន្ធនាគារ។