នៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា នៅវេលា ម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ។
កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចជា ៖
ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិ រដ្ឋ ។
ទី២. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម
និងទី៣. បញ្ហាផ្សេងៗមួយចំនួនទៀត ៕ធ.ដ