គណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកស្អែកនេះ

អត្ថបទដោយ៖
Kien Sereyvuth

 យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា នៅវេលាម៉ោង ៨ និង ៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងរៀបចំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

កិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រីនេះ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចជា ៖

ទី១. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិ រដ្ឋ ។

ទី២. សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម 

និងទី៣. បញ្ហាផ្សេងៗមួយចំនួនទៀត ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner