លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាម៉េរិកនឹងទុកកងទ័ព២០០នាក់ ដើម្បីរក្សាសន្តិភាពនៅស៊ីរីដដែល

សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ពង្រាយកងកម្លាំងចំនួន២០០នាក់ សម្រាប់រក្សាសន្តិភាពនៅលើទឹកដីស៊ីរី ក្រោយការដកកងទ័ពរាប់ពាន់នាក់ចេញពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះទៅតាមផែនការ។

ការប្រកាសរបស់សេតវិមាននាពេលនេះ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរសព្ទជាមួយសមភាគីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយមេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តរក្សាកិច្ចសហប្រតិបត្តិការ ស្ដីពីការបង្កើតតំបន់សុវត្ថិភាពមួយនៅស៊ីរី។ យ៉ាងណាមិញ ខាងសេតវិមានមិនបានបញ្ជាក់ព័ត៌មានលម្អិតអំពីពេលវេលាដែលកងទ័ពអាម៉េរិក២០០នាក់ នឹងត្រូវស្ថិតនៅក្នុងប្រទេសស៊ីរី ឬក៏ទីតាំងឈរជើងពិតប្រាកដនោះឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner