ប្រធានាធិបតីសហរដ្ឋអាម៉េរិកស្នើក្រុមហ៊ុននានាអភិវឌ្ឍន៍ប្រព័ន្ធ៦G ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន

សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បត្តិ៍នេះ បានធ្វើការជំរុញឱ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកនានា បង្កើនកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រព័ន្ធទំនាក់ទំនងទូរសព្ទ ៦G ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ការអំពាវនាវបែបនេះរបស់លោក បានកើតមានឡើងនៅមុនជំនួបពាណិជ្ជកម្មដ៏សំខាន់ជាមួយចិន ស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងចាត់វិធានការជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ផែនការអភិវឌ្ឍបណ្ដាញ ៥G របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ដូចចំណាត់ការក្តៅៗជាច្រើនដែលបានកើតមានឡើងរួចទៅហើយ។

ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាសហរដ្ឋអាម៉េរិកនានា គួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ពីព្រោះយើងត្រូវតែនាំមុខគេគ្រប់រឿងទាំងអស់ ជាពិសេសខាងបច្ចេកវិទ្យា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner