អង់គ្លេស និងអាល្លឺម៉ង់ស្ទើរអស់ថ្នាំពីស្តុក ក្រោយសហរដ្ឋអាម៉េរិកកំពុងប្រមូលទិញដើម្បីយកទៅព្យាបាលអ្នកជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ អាល្លឺម៉ង់ និងអង់គ្លេសបានប្រកាសថា ខ្លួននៅមានថ្នាំ រ៉េមដឺស៊ីវា ដែលមានប្រសិទ្ធភាពក្នុងការព្យបាលអ្នកជំងឺ COVID-19 ស្ថិតក្រោមស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែសហរដ្ឋអាម៉េរិកបានប្រមូលទិញថ្នាំនេះ ស្ទើរតែអស់ពីស្តុកទៅហើយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យប្រើប្រាស់ថ្នាំខាងលើនេះ ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី០១ ខែឧសភាមកម្ល៉េះ បន្ទាប់ពីការពិសោធន៍ដោយក្រុមអ្នកជំនាញជាតិបានរកឃើញថា ថ្នាំនេះមានប្រសិទ្ធភាពព្យាបាលអ្នកជំងឺបានលឿន ជាងថ្នាំផ្សេងៗទៀត ។ ថ្នាំ រ៉េមដឺស៊ីវា ត្រូវបានក្រុមជំនាញអន្តរជាតិអះអាងថា មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានស្ថានភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការបំពាក់អុកស៊ីហ្សែន ។

តួយ៉ាងនៅក្នុងសប្តាហ៍នេះ សហរដ្ឋអាម៉េរិកក៏បានប្រកាសដែរថា ខ្លួនមានថ្នាំប្រភេទនេះរហូតដល់ទៅ៩២% ដែលត្រូវបានបញ្ជាទិញពីក្រុមហ៊ុនជីលីដ ហើយការផ្គត់ផ្គង់នឹងត្រូវធានារហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២០ និងមានសមត្ថភាពព្យា បាលអ្នកជំងឺរហូតដល់៥០ម៉ឺននាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner