លោក មូន ចេអ៊ីន សង្ឃឹមថា លោក ត្រាំ និងលោក គីម នឹងជួបពិភាក្សាគ្នាម្តងទៀត មុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកនៅខែវិច្ឆិកាខាងមុខនេះ

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន សង្ឃឹមថា លោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន នឹងជួបពិភាក្សាគ្នាម្ដងទៀត មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាម៉េរិកចូលមកដល់នៅខែវិច្ឆិកា ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃ០១ ខែកក្កដា ឆ្នាំ២០២០ ។

ការលើកឡើងរបស់លោក មូន ខាងលើនេះ ត្រូវបានធ្វើឡើងអំឡុងពេលធ្វើកិច្ចពិភាក្សាតាមវីដេអូខុនហ្វើរិនមួយ ជាមួយប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលរៀបចំឡើងនៅថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមវិធានប្រធានាធិបតីកូរ៉េខាងត្បូង ។

មន្ត្រីកូរ៉េខាងត្បូងម្នាក់បានបញ្ជាក់នៅថ្ងៃពុធនេះថា លោក មូន ចេអ៊ីន បានស្នើដូច្នេះទៅកាន់សេតវិមានប្រធានាធិបតីអាម៉េរិក ហើយថា ភាគីសហរដ្ឋអាម៉េរិកក៏បានយល់អំពីគោលជំហររបស់លោក មូន ផងដែរ ។ ប៉ុន្តែជាមួយគ្នានេះ មន្ត្រីសហរដ្ឋអាម៉េរិកមិនបានឆ្លើយតបជាសាធារណៈ ចំពោះយោបល់របស់លោក មូន នៅឡើយទេ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner