អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត១០.៨លាននាក់ ក្នុងនោះស្លាប់ជិត៥២ម៉ឺននាក់ និងជាសះស្បើយជិត៦០លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១០លាន៨០ម៉ឺន១ពាន់៨៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥១ម៉ឺន៨ពាន់៨៤៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥លាន៩៣ម៉ឺន៨ពាន់៥៣០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧៧ម៉ឺន៩ពាន់៩៥៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៣ម៉ឺន៧៩៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន១៦ម៉ឺន៤ពាន់៦៨០នាក់ ។
២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៤៥ម៉ឺន៣ពាន់៣៦៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៦ម៉ឺន៧១៣នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៨២ម៉ឺន៦ពាន់៨៦៦នាក់ ។
៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៦៥ម៉ឺន៤ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ពាន់៥៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៤២ម៉ឺន២ពាន់៩៣១នាក់ ។
៤-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់៦០ម៉ឺន៥ពាន់២២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៧ពាន់៨៤៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣៥ម៉ឺន៩ពាន់៨៩៦នាក់ ។
៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់៣១ម៉ឺន៣ពាន់៤៨៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៣ពាន់៩០៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕