ទេសចរណ៍ពិភពលោកនឹងខាតបង់៣.៣ទ្រីលានដុល្លារ ដោយសារកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ការសិក្សាមួយរបស់អង្គការសហប្រជាជាតិបានចេញផ្សាយ កាលពីម្សិលមិញថា ចំណូលទេសចរណ៍ទូទាំងពិភពលោកត្រូវបានគិតថា នឹងធ្លាក់ចុះដល់ទី៣.៣ទ្រីលានដុល្លារអាម៉េរិក ដោយសារតែរឹតបន្តឹងរបស់បណ្តាប្រទេសនានា ក្នុងការធ្វើដំណើរ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។

របាយការណ៍ស្តីពីកូវីដ១៩ និងទេសចរណ៍ បង្ហាញតាមរយៈសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ គឺផ្អែកលើសេណារ៉ូយ៉ូចំនួន៣ លើឧស្សាហកម្មទេសចរណ៍ ជាមួយនឹងវិធានការបិទប្រទេស រយៈពេល៤ខែ ខ្លះមាន៨ខែ និងខ្លះទៀត ១២ខែ។

ក្នុងចំណោមសេណារ៉ូយ៉ូទាំងនោះ ចំណូលទេសចរណ៍នឹងធ្លាក់ចុះ ១.១៧ទ្រីលាន, ២.២២ទ្រីលាន ហើយនឹងឈានដល់៣.៣ទ្រីលានដុល្លារអាម៉េរិក ឬ ប្រមាណពី១.៥ទៅ២.៤ភាគរយនៃ GDP ឬ ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

របាយការណ៍បានគូសបញ្ជាក់ថា «ទេសចរណ៍អន្តរជាតិត្រូវបានផ្អាកស្ទើរទាំងអស់ ហើយទេសចរណ៍ក្នុងស្រុកត្រូវបានកាត់ផ្តាច់ ដោយសារតែលក្ខណបិទប្រទេស ដាក់ចេញដោយប្រទេសជាច្រើន» ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner